Changing Kampuchea Ning to Mitleap

9 ខែកញ្ញា, 2008

ខ្ញុំ​បាន​គិត​​ច្រើន​មុនពេល​កែប្រែ​ឈ្មោះ​​ ពី កម្ពុជាហ្នឹង!​​ ទៅ​ជា មិត្តលាភ​ នេះ។ ម្យាង​ខ្ញុំ​មិន​ចង់​ប្រើ​ ពាក្យ​ Ning ក្នុង​ឈ្មោះ​ព្រោះ​ជា​ឈ្មោះ​របស់​ក្រុម​ហ៊ុ​នគេ ហើយ​មួយ​ទៀត​ពេល​សរសេរ​ក៏​វា​វែង​ដែរ kampuchea.ning.com។

ខ្ញុំ​គិត​ទៅ​គិត​មក រក​មិន​ឃើញ​ក៏​ចាប់​ផ្តើម​បើក វចនានុក្រម ​សម្ដេច ជួន ណាត សម្រាប់​ប្រើ​លើ​កុំព្យូទ័រ ហើយ​មើល​ពាក្យ​ក្រោម​ «មិត្ត» ក៏មាន​ចំណូល​ចិត្ត​ពាក្យ មិត្តលាភ​ នេះ​ ដែល​មាន​ន័យ​ថា​ មាន​មិត្ត ។​​​​ ពាក្យ​លាភ នេះ ​ខ្ញុំ​ក៏​មិន​សូវឰ​គេ​និយាយ​ដែរ។ តែ​បើ​គិត​ទៅ ពាក្យ​លាភ​នេះ​ជា​ធម្មតា​ណាស់ ភាគ​ច្រើន​គេ​ធ្លាប់​និយាយ​ថា មាន​លាភ បាន​ន័យ​ថា​មាន​សំណាង។

ពាក្យ​មិត្តលាភ​បើ​សរសេរ​ជា​ភាសា​អង្គ្លេស​វា​ជា mitleap ពាក្យ​ mit ឥត​មាន​ន័យ​អ្វី​ទេ តែ​ពាក្យ leap មាន​ន័យ​ថា លោតជំហ៊ាន។ ​ ដូច​ច្នេះ​ហើយ ពាក្យ​​នេះ មាន​ន័យល្អ​ទើប​ខ្ញុំ​រើស​ពាក្យ​នេះ​ជា​ឈ្មោះ​របល់ គេហទំព័រ​នេះ សំ​និង​ថ្ងៃ​ទី​ ១​ ខែ កញ្ញា យើង​ចាប់​ផ្តើម​ប្រើ​ឈ្មោះ​ថ្មី​នេះ។

សូម​អរ​គុណ អ្នក​ទាំង​អស់​គ្នា​ដែល​បាន​មក​ចូល​រួម​ ព្រម​ទាំង​អញ្ជើញ​មិត្ត​ភ័ក្ខ​មក​ផង។ ទី​នេះ​ហើយ​ដែល​យើង​ មិត្ត​លាភ មាន​​មេត្រី​ភាព​ រាប់​អាន​គ្នា​ធើ្វ​ឲ្យ​សង្គម​យើង​បាន​រីក​ចំរើន​ទៅ​អនាគត។

Check out my profile at http://mitleap.com/profile/chhai

តាមដាន

Get every new post delivered to your Inbox.